ប្រព័ន្ធទឹករបស់យើង៖ មានសុវត្ថិភាព និងផ្គត់ផ្គង់ជូន ក្នុងអំឡុងវិបតិ្តវិរុសកូវីដ-19 (Mon-Khmer Cambodian)
ទឹកម៉ាស៊ីនរបស់ Portland មានសុវត្ថិភាពសម្រាប់ទទួលទាន។
ប្រព័ន្ធទឹកនឹងបន្តដំណើរការ។
យើងផ្តល់ជំនួយហិរញ្ញវត្ថុ។
យើងនៅទីនេះ ប្រសិនបើអ្នកត្រូវការយើង។
ទឹកម៉ាស៊ីនរបស់ Portland មានសុវត្ថិភាពសម្រាប់ទទួលទាន។
ទឹកម៉ាស៊ីនរបស់អ្នកមានសុវត្ថិភាពសម្រាប់ទទួលទាន។ ដំណើរការសម្អាតទឹករបស់យើងសម្លាប់មីក្រុប រួមទាំងវិរុសផងដែរ។ ទឹករបស់អ្នក មានសុវត្ថិភាពសម្រាប់ទទួលទាន ក្នុងអំឡុងវិបតិ្តវិរុសកូវីដ-19។
សំណួរអំពីគុណភាពទឹក៖ 503-823-7525 WBWaterLine@portlandoregon.gov (មានផ្តល់ជូននូវសេវាបកប្រែ។)
ប្រព័ន្ធទឹកនឹងបន្តដំណើរការ។
យើងនឹងបន្តដំណើរការប្រព័ន្ធទឺក។ យើងនឹងមិនផ្តាច់ទឹករបស់អ្នកឡើយ ប្រសិនបើអ្នកខកខានមិនបានបង់ថ្លៃទឹកនោះ។ ពេលខ្លះ ការផ្គត់ផ្គង់ទឹក ត្រូវបានបង្អាក់ ដោយសារតែធ្លាយបំពង់ទឹក ឬការងារថែទាំជួសជុល។ ប្រសិនបើយើងដឹងថា យើងនឹងត្រូវផ្តាច់ទឹករបស់អ្នកជាបណ្តោះអាសន្ន ដើម្បីធ្វើការថែទាំជួសជុលប្រព័ន្ធទឹក យើងនឹងប្រាប់អ្នកឲ្យបានដឹង។
យើងផ្តល់ជំនួយហិរញ្ញវត្ថុ។
អ្នកអាចទទួលបាននូវសក្ខីប័ត្របញ្ចុះថ្លៃឬសក្ខីប័ត្រជំនួយពេលមានវិបតិ្ត។ ក្រុមសេវាបម្រើអតិថិជនរបស់យើង កំពុងខិតខំធ្វើការដើម្បីឆ្លើយនូវសំណួរផ្សេងៗ។ យើងកំពុងអនុវត្តគោលការណ៍រក្សាគម្លាតសុវត្ថិភាពនៅកន្លែងធ្វើការ ដូច្នេះ យើងមានបុគ្គលិកចំនួនតិចជាង ពេលយើងធ្វើការធម្មតា។ អ្នកអាចត្រូវរង់ចាំរយៈពេលយូរជាងធម្មតា ដើម្បីជជែកជាមួយបុគ្គលិក។
យើងនៅទីនេះ ប្រសិនបើអ្នកត្រូវការយើង។
សំណួរអំពីវិក្កយបត្រ៖ PWBCustomerService@portlandoregon.gov 503-823-7770 (មានផ្តល់ជូននូវសេវាបកប្រែ។)
សំណួរអំពីគុណភាពទឹក ឬកម្លាំងទឹក? 503-823-7525 WBWaterLine@portlandoregon.gov (មានផ្តល់ជូននូវសេវាបកប្រែ។)
បញ្ហាទឹកបន្ទាន់៖ 503-823-4874 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍